
កិច្ចប្រជុំ ជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទទួលផលស្តីពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទរបស់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ
- ២ ថ្ងៃមុន ថ្ងៃទី៣ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង SAAMBAT តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមកាងារបច្ចេកទេសទៅពិនិត្យវឌ្ឍនភាពការងារគម្រោង និងប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទទួលផលអំពី គំនូសប្លង់ និងបច្ចេកទេសសាងសង់ ព្រមទាំងសុវត្ថិភាពសង្គម និងបរិស្ថាន សម្រាប់ ការសាងសង់ផ្លូវជនបទក្រាលកៅស៊ូ ២ជាន់ និងបេតុង ចំនួន ៣ខ្សែ ប្រវែង ១២,៤៩ គ.ម បេតុង (RC) ០,៧៥ គ.ម ដែលមាន រយៈពេលសាងសង់ ១២ខែ (ខែឧសភាឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦)៖
ខ្សែផ្លូវទី១ ប្រវែង ៤,២៤ គ.ម ក្រាលកៅស៊ូពីរជាន់ប្រវែង ៤,០៩គ.ម និងបេតុង (RC) ០,១៥ គ.ម មានលូមូលចំនួន ៤ កន្លែង លូប្រអប់៣កន្លែង តភ្ជាប់ពីភូមិបន្ទាយឆ្មារជើង ទៅដល់ភូមិគោកសំរោងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលមានអ្នកទទួលផលសរុប ២ ១៤៣ គ្រួសារ ស្មើនឹង ៧ ០៥៤ នាក់ ស្រី ៣ ៦០៧ នាក់។
ខ្សែផ្លូវទី២ ប្រវែង ៤,៥៣៥ គ.ម ក្រាលកៅស៊ូពីរជាន់ប្រវែង ៤,០៤ គ.ម និងបេតុង (RC) ប្រវែង ០,៥ គ.ម មានលូមូល ១៥ កន្លែង លូប្រអប់ចំនួន ២កន្លែង និងស្ពាន ១ កន្លែង តភ្ជាប់ពីភូមិស្វាយស ទៅដល់ភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក ដែលមានអ្នកទទួលផលសរុប ១ ៧៩៥គ្រួសារ ស្មើនឹង ៧ ៥១៧ នាក់ ស្រី ៣ ៧៩៦ នាក់។
ខ្សែផ្លូវទី ៣ ប្រវែង ៣,៧១២ គ.ម ក្រាលកៅស៊ូពីរជាន់ប្រវែង ៣,៦១ គ.ម និងបេតុង (RC) ប្រវែង ០,១ គ.ម ស្ថិតក្នុងភូមិគោកសំរោងកើ ត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងសាងសង់ផ្សារសហគមន៍ត្រពាំងថ្ម ១ កន្លែង ដែលមានអ្នកទទួលផលសរុប ១ ៥០១គ្រួសារ ស្មើនឹង ៥ ២០៦ នាក់ ស្រី ២ ៦២២ នាក់។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោង SAAMBAT ខេត្តបន្ទាយមានជ័យ លោក លឿង សុភក្តិ អភិបាលរងស្រុកស្វាយចេក មេឃុំ មេភូមិ និងប្រជាពលរដ្ឋទទួលផល តំណាងក្រុមហ៊ុនរចនាប្លង់ និងត្រួតពិនិត្យបច្ចេទេស ក្រុមទទួលការសរុប ជាង ១២០ នាក់។