
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២
- ២ ថ្ងៃមុន ថ្ងៃទី៣ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិករាជរដ្ឋាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្ងៃទី២នេះ និងពិភាគ្សាអំពីប្រព័ន្ធកសិកម្ម បន្ទាប់ពីសមាជបានបញ្ចប់របៀបវារៈចំនួន២ គឺប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
គួរជម្រាបជូនផងដែរថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាប្រវត្តិសាស្ត្រមួយដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ព្រោះជាជំនួបរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីជជែកដេញដោលគ្នាក្នុងន័យកែលំអ លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។ លើសពីនេះទៀត សមាជិកព្រឹទ្ធសភា រដ្ឋសភា អាចលើកបញ្ហា និងសំណូមពរទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាលផងដែរ៕