
ឯកឧត្តម សាន វិសាល ដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវចំនួន ១ខ្សែ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
- ២ ថ្ងៃមុន ថ្ងៃទី៣ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុមការងារជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវចំនួន ១ខ្សែ (ផ្លូវភូមិប្រសាទបី-កន្ទុយជូន-វល្លិ៍យាវ) ដោយក្រាលល្បាយក្រួស ប្រវែងសរុប ១២ ៨០០ម ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយក្រុមការងារមន្ទីរ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាពនេះ ។
ទន្ទឹមនឹងនេះ ឯកឧត្តម សាន វិសាល បានណែនាំដល់ ក្រុមការងារមន្ទីរ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕