មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមសិក្ខាសាលាស្ដីពី « Workshop on Community-based Poverty Reduction for Lancang-Mekong Cooperation Countries » នៅប្រទេសថៃ
- ១ ថ្ងៃមុន ថ្ងៃទី៣ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ប្រទេសថៃ៖ នាថ្ងៃចន្ទ ៨រោច ខែពិសាខ-ថ្ងៃសុក្រ ៤ កើត ខែជេស្ឋ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩- ៣០ ខែឧសភា ឆ្នាំ២០២៥ លោក ហៀក ព្រីង លោក អ៊ុក ចាន់ដារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លោកស្រី ឯក សុភារ័ត្ន ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងលោកស្រី ណុប រមនា មន្ត្រី នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខាសាលាស្ដីពី « Workshop on Community-based Poverty Reduction for Lancang-Mekong Cooperation Countries » ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រថៃ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងៈ
១-ចូលរួមចែករំលែកនូវបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង ( LMC Members )
២- ពង្រឹងចំណងមិត្តភាពរវាងប្រទេសសមាជិកមេគង្គ-ឡានឆាងឲ្យកាន់តែប្រសើរឡើងថែមទៀត
៣- ប្រទេសដែលជាសមាជិកមេគង្គ-ឡានឆាងនឹងបន្តចែករំលែកបទពិសោធន៍ថ្មីៗ នៃការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទឲ្យកាន់តែសុីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ជនបទឲ្យកាន់តែល្អប្រសើរឡើង៕