លោកជំទាវ ឯក គន្ធវ៉ារី ដឹកនាំគណៈកម្មការអន្តរក្រសួង ត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបលើផ្លូវក្រាលល្បាយក្រួសចំនួន ៣ខ្សែ ប្រវែង ១៨,២៦គីឡូម៉ែត្រ
- ១ ថ្ងៃមុន ថ្ងៃទី៣ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវ៉ារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំជាលក្ខណៈខួបខ្សែផ្លូវក្រាលល្បាយក្រួសចំនួន ៣ខ្សែ ប្រវែង ១៨,២៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ដោយមានការសាងសង់លូមូលមុខមូយចំនួន ១៩កន្លែង លូមូលមុខពីរចំនូន ៥កន្លែង និងលូមូលមុខបីចំនួន ៥កន្លែង ស្ថិតនៅក្នុងឃុំកក់ ឃុំក្រែក និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីបានត្រួតពិនិត្យ និងវាយតម្លៃរួចមក ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោកជំទាវអនុរដ្ឋលេខាធិការ បានប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង ដោយបានឯកភាព និងទទួលយកការបញ្ចប់ការងារ ១០០% ដោយខ្សែផ្លូវខាងលើត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលក្រសួងបានកំណត់។