
ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ បានដឹកនាំប្រតិភូក្រសួង ចូលរួមសិក្ខាសាលាស្តីពីសេចក្តីព្រាងអនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តឯកសារណែនាំស្តីពីការកំណត់មុខតំណែងនិងការពិពណ៌នាមុខតំណែងមន្រ្តីបម្រើការងារនៅក្រសួង ស្ថាប័ន
- ២ ថ្ងៃមុន ថ្ងៃទី៣១ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីសេចក្តីព្រាងអនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តឯកសារណែនាំស្តីពីការកំណត់មុខតំណែងនិងការពិពណ៌នាមុខតំណែងមន្រ្តីបម្រើការងារនៅក្រសួង ស្ថាប័ន នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari Hotel)។
សិក្ខាសាលានេះបានប្រារព្ធពិធីបើកក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហៅកាត់ថា (គ.វ.រ ) និងបានប្រារព្ធពិធីបិទ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័ន លោកស្រី ខូវ ណៃឡេង អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក និងលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ៕