
ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសម្ថភាពគណៈកម្មាធិការអភិវឌ្ឍន៏ភូមិ ( គ.អ.ភ)
- ១ ថ្ងៃមុន ថ្ងៃទី៣០ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តបាត់ដំបង៖ នាថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសម្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ( គ.អ.ភ) ក្រោមអធិបតីភាព លោក លី ឃានជំទប់ទី២ ឃុំល្វា ស្រុកបវេល។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ក្រោមកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដែលមានសិក្ខាកាមចូលរួម ២៦នាក់ ស្រី ០៤នាក់ មកពីភូមិចំនួន ១២ភូមិ នៃឃុំល្វា ស្រុកបវេល។
សូមបញ្ជាក់ផងដែរថា ការរៀបចំវគ្គបណ្ដុះបណ្ដាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ( គ.អ.ភ) ក្នុងគោលបំណងពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ( គ.អ.ភ) ដើម្បីបង្កើនប្រសិទ្ធភាព ការដឹកនាំការងារអភិវឌ្ឍន៍ភូមិ ដោយសហគមន៍ តាមរយៈគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ( គ.អ. ភ) ព្រោះភូមិល្វាជា “ភូមិគំរូគន្លឹះ”របស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៥នេះ។