
លោក ទិត្យ សុផា បានដឹកនាំកិច្ចប្រជុំអង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព
១៤ នាទីមុន ថ្ងៃទី៣១ ខែឧសភា ២០២៥
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ហ៊ល ដាវុន ប្រធានការិល័យ រួមជាមួយ លោកស្រី ឈួន ចាន់នារី និងលោក បាន សុវណ្ណី មន្រ្ដីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសធ្វើជីកំប៉ុស្តិ៍ នៅទីតាំងវត្តសំប៉ាន ស្ថិតក្នុងភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២០នាក់ ស្រី១១នាក់ ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើមម្បីចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍភូមិគំរូ “ភូមិចោងម៉ោង” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥។