
មន្ទីរអភិវឌ្ឍ៍ជនបទខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្ត
- ២ ថ្ងៃមុន ថ្ងៃទី២៩ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍ៍ជនបទខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្ត ក្រោមអធិបតីភាព លោកស្រី ប៊ុត វីរិយ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក សូ ពៅចិត្រា ប្រធានការិយាល័យសន្ដិសុខស្បៀង នៅភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
ការបណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ តាមរយៈថវិកាកម្មវិធីរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ មានសិក្ខាកាមចួលរួម ចំនួន២០ នាក់ ស្រី១៨នាក់ ដែលជាក្រុមប្រឹក្សាឃុំ សាលាវិស័យ គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងប្រជាពលរដ្ឋក្នុងភូមិស្រែ។
បញ្ជាក់ ៖ វគ្គបណ្តុះបណ្តាលស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្តនេះ មានគោលបំណង ដើម្បីឱ្យកសិករក្នុងសហគមន៍យល់ដឹងពីការប្រើប្រាស់ទីធ្លាដីជុំវិញផ្ទះ ដើម្បីប្រែក្លាយទៅជាសួនដំណាំជាលក្ខណៈគ្រួសារ និងអាចទទួលបានស្បៀងអាហារ បន្លែបង្កា ដែលគ្មានសារធាតុគីមី ហូបចុកគ្រប់គ្រាន់ពេញមួយឆ្នាំ ព្រមទាំងមានការលក់ដូរផងដែរ។ ហើយបន្លែមពីនេះភូមិស្រែ ឃុំសាលាវិស័យ ត្រូវបានជ្រើសរើសជា “ភូមិគំរូគន្លឹះ”របស់ក្រសួងអភិវឌ្ឍន៏ជនបទ ក្នុងឆ្នាំ២០២៥នេះ៕