
ឯកឧត្តម អ៉ិន ចន្ថា បានដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ស្រុកក្រគរ ខេត្តពោធិ៍សាត់
- ២ ថ្ងៃមុន ថ្ងៃទី២៩ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យ
និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២ ៦៦០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខមួយចំនួន ១កន្លែង លូមូលមុខមួយចំនួន ៤កន្លែង និង ផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិឈើទាល ទៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (DRR-NC-2024-No.057)។ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដោយមានការចូលរួមពីតំណាងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងនាយកដ្ឋានផ្លូវជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មួយចំនួនទៀត។
នាឱកាសនេះ ឯកឧត្តម អ៉ិន ចន្ថា បានជួបសំណេះ សំណាលដោយបានពាំនាំនូវការស្រលាញ់នឹករលឹកយ៉ាងខ្លាំងនិងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អាជ្ញាធរមូលដ្ឋានក្នុងអង្គពិធីនេះ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ១/.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២/.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣/. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ៤/. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងទី៥/. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ និងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាការពារសុខសន្តិភាពឱ្យខាងតែបាន, ចូលរួមថែរក្សាផ្លូវ១ខ្សែនិងសំណង់សិល្បការ្យទាំងនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានច្រេីនលេីសលុប និងមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយឋាមវ័ន្ត។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមបានដឹកនាំក្រុមការងារប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការត្រួតពិនិត្យនិងវាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវ១ខ្សែនេះ ដោយគណកម្មាធិការអន្តរក្រសួងបានទទួលយក១០០%។