
លោក ទិត្យ សុផា បានដឹកនាំកិច្ចប្រជុំអង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព
១៩ នាទីមុន ថ្ងៃទី៣១ ខែឧសភា ២០២៥
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យអនាម័យ និងទឹកស្អាត ដើម្បីពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្ត។
កិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទខេត្ត ដោយមានការចូលរួមពី អភិបាលក្រុង-ស្រុក ទាំង៧ តំណាងអង្គការដៃគូរ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក ក្រុមការងារPWG សរុបអ្នកចូលរួមចំនួន ៤៧ នាក់៕