
លោកជំទាវ សុខ វិសាល អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែកនិងដីចំណីផ្លូវដែក
- ២ ថ្ងៃមុន ថ្ងៃទី២៩ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅអាគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ សុខ វិសាល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជណបទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែកនិងដីចំណីផ្លូវដែក ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ថោងសេង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងឯកឧត្តម អ៊ុត ស៊ីណាត សមាជិកនិងជាអគ្គលេខាធិការងក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ននានា ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាភាសាខ្មែរ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានផ្លូវដែកឆ្លងកាត់៕