
ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤ ៧៥០ ម៉ែត្រ នៅខេត្តកំពត
- ២ ថ្ងៃមុន ថ្ងៃទី២៨ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពត ៖ នាថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤ ៧៥០ម ទទឹង ៧ម កម្រាស់ ០,២ម ទទឹងដីស ៨ម សាងសង់លូមូលមុខមួយ ចំនួន ៤កន្លែង លូមូលមុខពីរចំនួន ១កន្លែង លូមូលមុខបីចំនួន ១កន្លែង និង ផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដោយមានការចូលរួមពីតំណាងក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,តំណាងក្រុមការងារតំណាងនាយកដ្ឋានផ្លូវជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំ ស្រុកមួយចំនួនទៀត។
ជាទីបញ្ចប់ក្រុមការងារអន្តរក្រសួងប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងការងារស្ថាបនាផ្លូវ២ខ្សែនេះ ដោយគណៈកម្មការអន្តរក្រសួងទទួលយក១០០%៕