
លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងទីប្រឹក្សាបច្ចេកទេសកម្មវិធី RID4CAM
- ២ ថ្ងៃមុន ថ្ងៃទី២៨ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋា ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារបានជួបប្រជុំពិភាក្សាការងារជាមួយលោក សាយ បូរ៉ា នាយករងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) លោក មួង ស៊ីដេត តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងលោក យូ ឆារី ទីប្រឹក្សាបច្ចេកទេសកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) នៅបន្ទប់ប្រជុំនាយកដ្ឋាន។
គោលបំណង នៃកិច្ចប្រជុំនេះ គឺផ្ដោតទៅលើ (១). ស្វែងយល់ឱ្យបានច្បាស់អំពីការទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ទឹកស្អាត រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (២). បង្ហាញអំពីសាវតារបស់កម្មវិធី RID4CAM ដែលកំពុងអនុវត្តនៅខេត្តព្រះវិហារ និងបន្តអនុវត្តនៅខេត្តសៀមរាប លើការងារសាងសង់ប្រព័ន្ធចែកចាយទឹកបណ្ដាញបំពង់ខ្នាតតូច (CPWS) និង (៣).ពិភាក្សាអំពីនីតិវិធី និងដំណើរការ នៃការបង្កើតគណៈកម្មការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅខេត្តព្រះវិហារ និងសៀមរាប៕