
ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមប្រជុំជាមួយជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើប្រធានបទអំពីវិស័យកសិកម្ម
- ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:៣១ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ឃួច លីននី អគ្គនាយកបច្ចេកទេសស្តីទី លោក យស់ ស៊ីមករា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញចូលរួមប្រជុំជាមួយជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើប្រធានបទអំពីវិស័យកសិកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា នៅសាលព្រះវិហារ នៃវិមានរដ្ឋសភា។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការដ្ឋានសមាជរដ្ឋសភានិងព្រឹទ្ធសភា លោក លោកស្រី ដែលជាឥស្សរជនបច្ចេកទេសតំណាងឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសហការីចូលរួមផងដែរ៕