
លោក អឿន ធារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារគម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ជាមួយតំណាង KOICA ប្រចាំកម្ពុជា
- ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖នាថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក Shin Yonghwa នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ( KOICA) ប្រចាំកម្ពុជា ដែលជាសហប្រធានអង្គភាពអនុវត្តគម្រោង បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងទិសដៅបន្តរបស់គម្រោង “ការកសាងភូមិសន្តិភាព តាមរយ:ការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ដោយមានការអញ្ជើញចូលរួមពី ក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង (PMC) និងមន្ត្រីសម្របសម្រួលគម្រោង។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាអំពី៖
1.វឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិ
2.ការរៀបចំពិធីសម្ពោធ និងដាក់ឱ្យដំណើរការប្រើប្រាស់នូវសមិទ្ធផលនានា នៃគម្រោង
3.ការៀបចំកិច្ចប្រជុំប្រចាំខែរវាងក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង និងមន្ត្រីសម្របសម្រួលគម្រោងនៃមន្ទីរអភិវឌ្ឍនជនបទខេត្តគោលដៅ
4.ការពិភាក្សាពីគោលការណ៍ជ្រើសរើស ក្រុមហ៊ុនទទួលការ(Firm)សម្រាប់សហការចុះសិក្សា និងស្រង់ទិន្នន័យ “ភូមិគំរូគន្លឹះ”
5.ការចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង