
ឯកឧត្តម យឹម ជុង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពត
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពត ៖ នាថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក សេង សរីបុត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពត នឹងជាប្រធានPWG ខេត្ត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានរៀបចំ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត លោក-លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត លោកប្រធានមន្ទីរ និងតំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូជាតិ អន្ដរជាតិ លោកអភិបាលរងក្រុង-ស្រុកទាំង៩ លោក លោកស្រីមេឃុំ ប្រធានក្រុមប្រឹក្សាឃុំ ជំទប់ ឬតំណាងឃុំ ចំនួន ១០៤រូប ស្រី ២៦រូប។
ការរៀបចំសិក្ខានេះឡើងក្នុងគោលបំគោលបំណង រួមដូចខាងក្រោម៖
– បង្ហាញអំពីវិធីសាស្ត្រ ដំណើរការ និងលទ្ធផលចុះផ្ទៀងផ្ទាត់ដែលបានរកឃើញជាក់ស្ដែង អំពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងខេត្តកំពត។
– ផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍ របស់ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ លើលទ្ធផលចុះផ្ទៀងផ្ទាត់ខេត្តកំពតទទួលបាន (ODF) ។
– ដើម្បីពិភាក្សា ប្រមូលមតិយោបល់ និងធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ និងស្ថានប័នពាក់ព័ន្ធក្នុងខេត្ត លើលទ្ធផលដែលបានរកឃើញដោយក្រុមការងារបច្ចេកទេសថ្នាក់ជាតិចុះផ្ទៀងផ្ទាត់ខេត្ត ដោយមានបង្ហាញភស្តុតាងជាក់ស្តែង។
ជាលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)៖
១. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែង អំពីខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យមាន ៩៦.៥៧% និងខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យរួម មាន ៣.៤៣%។
២. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែង អំពីស្ថានភាពអនាម័យតាមស្ថាប័ន កម្រិតឆ្លើយតបតាមបទដ្ឋានអញ្ញត្រកម្ម អនាម័យទាំង៧ តាមគោលការណ៍មានចំនួន ៨១.៩០%
មុននឹងបញ្ចប់សិក្ខាសាលានេះ ដោយផ្អែកតាមលទ្ធផលចុះផ្ទៀងផ្ទាត់(ODF) ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត គ្រោងនឹងរៀបចំប្រារព្វពិធីអបអរសាទរខេត្តកំពតទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាពេលខាងមុខនេះ៕