
ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ
- ១៦ ម៉ោងមុន ថ្ងៃទី៧ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តកណ្តាល÷ នាព្រឹកថ្ងៃថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាក ជុងវុក ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា។
គម្រោងអភិវឌ្ឍន៍នេះសាងសង់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលនឹងចូលរួមចំណែកលើកកម្ពស់សុខមាលភាពសាធារណៈ និអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នង ០៦សង្កាត់ក្នុងក្រុងតាខ្មៅ និងរំដោះទឹកជំនន់នៅរដូវវស្សា ដោយប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់នឹងត្រូវរៀបចំឡើងជាប្រព័ន្ធញែកដាច់ដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមានការងារសាងសង់ធំៗចំនួន ២រួមមាន៖ ១. ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង ២. ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់។
គម្រោងនេះក៏មានរួមបញ្ចូលផងដែរ នូវការហ្វឹកហាត់ប្រតិបត្តិការ និងថែទាំរយៈពេល១ឆ្នាំ សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកអង្គភាពទទួលខុសត្រូវលើការងារប្រតិបត្តិការ និងថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់៕