
ក្រុមការងារជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាពជាតិ NAP ស្តីពី “ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ឆ្នាំ២០២៥-២០៣០”
- ៨ នាទីមុន ថ្ងៃទី៣ ខែឧសភា ២០២៥
- សកម្មភាពមន្ទីរ

រាជធានីភ្នំពេញ៖នាថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាពជាតិ NAP ស្តីពី “ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ឆ្នាំ២០២៥-២០៣០” ដែលក្នុងសេចក្តីព្រាង NAP នេះ មានយុទ្ធសាស្ត្រចំនួន ៦ និង ១៧ ចង្កោមសកម្មភាព និងដឹកនាំរៀបចំដោយក្រសួងកិច្ចការនារី ដោយមានអ្នកចូលរួមសរុបចំនួន ១១១នាក់ ស្រី៧៤នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១. ប្រមូលធាតុចូលពីក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងអ្នកអនុវត្តផ្ទាល់នៅថ្នាក់ជាតិ
២. ពិភាក្សាអំពីការចូលរួម និងកិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធ លើការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពដើម្បីទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់
៣. ប្រមូលអនុសាសន៍ក្នុងការធ្វើឱ្យមានបរិវត្តកម្មយេនឌ័រ និងសង្គមលើការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។