
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងឯកសារផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0)
១ ម៉ោងមុន ថ្ងៃទី១ ខែឧសភា ២០២៥
រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជួបជុំអតីតសិស្ស និស្សិតនៃកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី (Singapore Cooperation Programme-SCP) នៅសណ្ឋាគារ Rosewood ភ្នំពេញ។
កម្មវិធីនេះសហការរៀបចំដោយស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរី និងមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម លោកជំទាវដែលជាអតីតសិស្ស និស្សិត និងមន្រ្តីរាជការដែលទទួលបានការបណ្តុះបណ្តាលពីប្រទេសសិង្ហបុរីជាច្រើនរូបផងដែរ៕