ឯកឧត្តម ហាប់ អូម៉ាលី ដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីគម្រោងមេគង្គឡានឆាង ចុះពិនិត្យលទ្ធផលនៃការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៤
- ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកណ្តាល ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ៖ នាថ្ងៃចន្ទ១២រោច-ពុធ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣-៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងមេគង្គឡានឆាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ព្រមទាំងមន្រ្តីគម្រោង បានចុះពិនិត្យលទ្ធផលនៃការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៤។
បេសកកម្មមានគោលបំណងចំនួន ២ គឺ ១. ចុះពិនិត្យនិងវាយតម្លៃសមិទ្ធផលដែលគម្រោង សម្រេចបាន ២. ចុះទស្សនៈកិច្ចសិក្សាដកបទពិសោធន៍ការងារបង្កើនប្រាក់ចំណូលរបស់សហគមន៍ នៅខេត្តចំនួន ៤គឺ ខេត្តកណ្តាល ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង។
ជាលទ្ធផល ចុះពិនិត្យគម្រោងបានសាងសង់បង្គន់អនាម័យសរុប ១៧៨បង្គន់ កន្លែងលាងដៃតាមសាលារៀនបានចំនួន០៦កន្លែង និងចុះទស្សនៈកិច្ចសិក្សានៅចម្ការក្រូចឆ្មារ ឪឡឹក ពោត ល្ង និងចម្ការអំពៅ ដើម្បីប្រៀបធៀបប្រាក់ចំណូលរបស់កសិករនៅទីកន្លែងផ្សេងៗគ្នា។ ក្រុមការងារបានណែនាំសមាជិកសហគមន៍ នៅឃុំកោះសំពាយ ខេត្តស្ទឹងត្រែង ពីវិធីសាស្រ្តផលិតសាប៊ូធម្មជាតិ៕