ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង ចូលរួមកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB)

ចែលរំលែក
photo 2024 06 03 16 23 27

រាជធានីភ្នំពេញ ៖  នារសៀលនាថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ចូលរួមកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB) នៅការិយាល័យរបស់ធនាគារពិភពលោក នៅរាជធានីភ្នំពេញ។

 

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ផែង សុវិជ្ជនោ រដ្ឋលេខាធិការ និងជានាយកគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សា និងបូកសរុបលទ្ធផលការងាររបស់ក្រុមបេសកកម្មធនាគារពិភពលោក ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

 

កិច្ចប្រជុំនេះ បានពិភាក្សាលើសេចក្តីព្រាងឯកសារជំនួយស្មារតីរបស់ក្រុមបេសកកម្មលើកទី៦ សម្រាប់ការអនុវត្តគម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផែនការសកម្មភាពដែលត្រូវអនុវត្តន៍ជាបន្តទៀត ដោយអង្គភាពអនុវត្តន៍គម្រោង៕

photo 2024 06 03 16 23 23 photo 2024 06 03 16 23 27 photo 2024 06 03 16 23 32 photo 2024 06 03 16 23 35 photo 2024 06 03 16 23 40 photo 2024 06 03 16 23 44 photo 2024 06 03 16 25 16

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ