ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំកសាងផែនការបីឆ្នាំរំកិល ២០២៥ -២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានផ្លូវលំជនបទបានរៀបចំកិច្ចប្រជុំកសាងផែនការបីឆ្នាំរំកិល ២០២៥ -២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយកបច្ចេកទេស អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋានផ្លូវលំជនបទ អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសរុបចំនួន៨៣នាក់ ។

 

ការិយាល័យជំនាញនៃនាយកដ្ឋានផ្លូវលំជនបទ បានធ្វើបទបង្ហាញស្តីពីទិន្នន័យផែនការបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧ និងផែនការផ្លូវមេជនបទ រួមមាន ការងារថែទាំប្រចាំ ថែទាំខួប និងជួសជុលបន្ទាន់ តាមបណ្តារាជធានី-ខេត្តទាំង២៥ ។

 

ជាលទ្ធផលស្មារតីអង្គប្រជុំបានណែនាំបន្ថែមដល់គ្របមមន្ទីរជំនាញឱ្យរៀបចំតារាងជ្រើសរើសខ្សែផ្លូវឡើងវិញ ក្នុងកិច្ចប្រជុំលើកទី២ ដោយ៖

 

–  ត្រូវយកផែនការមេជាគោល

 

–  ត្រូវជ្រើសរើសខ្សែផ្លូវដែលមានអត្ថប្រយោជន៍ដល់សង្គម

 

–  ត្រូវមានរៀបចំបទបង្ហាញតាមខេត្តនីមួយៗ

 

–  ផែនការទាំងនោះត្រូវទទួលបានការឯកភាពពីគណៈអភិបាលរាជធានី ខេត្ត និងធ្វើការផ្ទៀងផ្ទាត់ជាមួយផែនការមេរបស់ក្រសួង និងភ្ជាប់ Track ខ្សែផ្លូវ អោយបានត្រឹមត្រូវ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ