ឯកឧត្តម ប៉ា សុខុម បានដឹកនាំមន្រ្តីបច្ចេកទេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងបរិភោគ ក្នុងស្រុកទឹកផុស
- ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៧:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរជាមួយឯកឧត្តម ឈួរ ចន្ទ័ឌឿន អនុរដ្ឋលេខាធិការ លោកជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីជំនាញទឹកជនបទរបស់មន្ទីរ បានចុះពិនិត្យមើលស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងបរិភោគ តាមស្រះទឹកនានា និងអណ្តូងមួយចំនួន ដែលគោករាក់ ឬហួតរីងអត់ទឹក ឬអណ្តូងរីងខះ ជាដើមក្នុងភូមិសាស្ត្រនៅស្រុកទឹកផុស ក្នុងឃុំក្តុលសែនជ័យ (ស្រះក្នុងវត្តភ្នំតាឧស ស្រះក្នុងវត្តភ្នំត្រងោល ស្រះក្នុងវត្តក្តុល ) និងក្នុងឃុំតាំងក្រសាំង ( ស្រះក្នុងអាស្រមភូមិចំបក់កន្ទ្រាញ ស្រះសហគមន៍ភូមិត្បែងខ្ពស់)។ ល។ ដែលចាំបាច់ត្រូវស្តារ ឫជួសជុល តាមប្រភេទជាក់ស្តែងនៃស្រះនីមួយៗព្រមទាំងអណ្តូង មួយចំនួនផងដែរ។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ស្រះទាំងអស់នេះស្ថិតក្នុងចំនួន ១៥ ស្រះដែលគោករីងខះទឹកអស់ នៅក្នុងខេត្ត។