ឯកឧត្តម អ៉ិន ចន្ថា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាដែលនៅរាំងស្ទះក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិមេមុំ (រយ៉លើ) ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី

ចែលរំលែក
photo 2024 05 02 19 43 03

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការ ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាដែលនៅរាំងស្ទះក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិមេមុំ (រយ៉លើ) ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីសំណាក់ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងក្រុមការងារ លោកអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលរងស្រុកកោះញែក លោកមេឃុំរយ៉ លោកមេភូមិមេមុំ(រយ៉លើ) និងតំណាងសហគមន៍ជនជាតិដើមភាគតិច សរុបចំនួន ៣២នាក់។

ជាលទ្ធផល ក្រុមការងារបានសម្រេចដូចខាងក្រោម ៖
– ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន បានគាំទ្រយ៉ាងពេញទំហឹង លើដំណើរការការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដែលនៅសេសសល់ ជាពិសេសសហគមន៍ភូមិមេមុំ (រយ៉លើ)
– ជំរុញ និងពន្លឿនការផ្តិតស្នាមមេដៃ ដើម្បីឈានទៅដល់ការវាយតម្លៃទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច ភូមិមេមុំ (រយ៉លើ)
– ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរអភិវឌ្ឍន៍ជនបទ ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ,ជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច

កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង ដោយតំណាងសហគមន៍ជនជាតិដើមភាគតិច រយ៉លើ និងស្ថាប័នពាក់ព័ន្ធខាងលើ ឯកភាព និងស្រុះស្រួលគ្នា បន្តដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ៕
photo 2024 05 02 19 43 03

photo 2024 05 02 19 43 08

photo 2024 05 02 19 44 46 2

photo 2024 05 02 19 44 46

photo 2024 05 02 19 44 47

photo 2024 05 02 19 44 48

photo 2024 05 02 19 44 51

photo 2024 05 02 19 44 52

photo 2024 05 02 19 46 51

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ