ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ និងអាជ្ញាធរឃុំ ភូមិ បានអញ្ជើញចុះពិនិត្យសមិទ្ធផលខួង និងជួសសជុលអណ្តូងទឹក
- ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ និងអាជ្ញាធរឃុំ ភូមិ បានអញ្ជើញចុះពិនិត្យសមិទ្ធផលខួង និងជួសសជុលអណ្តូងទឹក ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖
– ការខួងអណ្តូងថ្មី ១កន្លែង លើដីសហគមន៍ មានជម្រៅ៥០ម៉ែត្រ, ជួសជុលអណ្តូងខួង ១កន្លែង ស្ថិតក្នុងភូមិខ្ចាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ។
– ការខួងអណ្តូងថ្មី ១កន្លែង លើដីសាលាបុណ្យភូមិ មានជម្រៅ៣៥ម៉ែត្រ ស្ថិតក្នុងភូមិថ្មស ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យអាជ្ញាធរស្រុក ឃុំ បន្តយកចិត្តទុក និងត្រៀមឆ្លើយតប ក៍ដូចជាផ្តល់ដំណឹងជូនរដ្ឋបាលខេត្ត ឬក្រសួងពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ពិសេសក្នុងស្ថានភាពរាំងស្ងួតនៅតែអូសបន្លាយ ២ ឬ៣សប្តាហ៍ខាងមុខទៀត ព្រមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋចេះថែរក្សាប្រភពទឹក និងប្រើប្រាស់ដោយការសន្សំសំចៃ ពិសេសត្រូវចេះចែករំលែកទឹកអណ្តូងប្រើប្រាស់ និងថែទាំអណ្តូងនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង៕