ឯកឧត្តម ម៉ា សុវណ្ណា និងឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះតាមដានការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ខេត្តមណ្ឌលគីរី បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលតាម ដានការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

ចែលរំលែក

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ា សុវណ្ណា និងឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះតាមដានការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ខេត្តមណ្ឌលគីរី បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលតាម ដានការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ខេត្តមណ្ឌលគីរី និងឯកឧត្តម ដួង វិន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ ខេត្ត ក្រុមការងារថ្នាក់ក្រុង ស្រុកទាំង៥ និងឃុំសង្កាត់ មន្ទីរជំនាញជុំវិញខេត្តទាំអស់សរុបប្រមាណ ២៦១ នាក់ ។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលរបាយការណ៍ត្រីមាសទី១ របស់ក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគីរី បន្ទាប់ពីបានធ្វើវេទិការសាធារណៈបាន ១០លើក និងប្រជុំផ្ទៃក្នុងបាន ៦ដងរួចមក ដែលមានអ្នកចូលរួមសរុប ៨២០នាក់ ។ ជាលទ្ធផលក្រុមការងារទទួលបានសំណើចំនួន ៨៣ ដោះស្រាយបានចំនួន ១១%   កំពុងដោះស្រាយចំនួន ៧៦% និងមិនទាន់ដោះស្រាយចំនួន ១៣% ។ ក្នុងវេទិការសាធារណៈ មានសំណើធំៗចំនួន ៣ វិស័យ គឺៈ វិស័យដីធ្លីមាន ១៣ករណី វិស័យបរិស្ថានមាន១១ករណី  និងវិស័យអភិវឌ្ឍន៍ជនបទមាន១០ករណី (ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ) ។

 

ក្នុងអង្គពិភាក្សាឯកឧត្តម បានជម្រាបទៅអង្គប្រជុំថា៖ រាល់សំណើពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ ត្រូវដាក់ចូលក្នុងផែនការឆ្នាំរបស់មន្ទីរ ការងារធំៗត្រូវស្នើដាក់ចូលផែនការក្រសួងដើម្បីរកថវិកាអនុវត្តឆ្នាំបន្តបន្ទាប់ ។

 

លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានបង្ហាញគម្រោងជួសជុលផ្លូវបន្ទាន់ និងផ្លូវជំនួយកូរ៉េ ដើម្បីជួយដល់ស្រុកកោះញែក និងកែវសីមា នៃខេត្តមណ្ឌលគីរី ផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ