លោក ស្រុិន ពុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក សែ វផន និងលោកស្រី មិត្ត សុមន្ថា អនុប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងារចំនួន ១៨ នាក់ និងពិធីសំណាលសំណាលជាមួយក្រុមការងារ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ ដោយមានអ្នកចូលរួមសរុបចំនួន ៤០ នាក់(ស្រី ១៣ នាក់)។

ចែលរំលែក

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ លោក ស្រុិន ពុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក សែ វផន និងលោកស្រី មិត្ត សុមន្ថា អនុប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងារចំនួន ១៨ នាក់ និងពិធីសំណាលសំណាលជាមួយក្រុមការងារ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ ដោយមានអ្នកចូលរួមសរុបចំនួន ៤០ នាក់(ស្រី ១៣ នាក់)។

 

ក្នុងអំឡុងពេលសំណេះសំណាល លោក ស្រុិន ពុទ្ធី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុសជូនដល់សមាជិក សមាជិកាក្នុងអង្គពិធី។

 

ក្នុងឱកាសក្នុងផងដែរ លោក ស្រុិន ពុទ្ធី ក៏បានពន្យល់អំពីកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ និងការកែទម្រង់កម្មវិធីនានារបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងការអនុវត្តសកម្មភាពការងារតាមកម្មវិធីទាំង ៤ ប្រកបដោយភាពជោគជ័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទដល់ពួកគាត់ផងដែរ។បន្ទាប់ពីពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងាររួចមក ខ្ញុំបាទបាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ចំនួន 350.000 រៀលចែកជូនដល់ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ