ឯកឧត្តម អុិន ចន្ថា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពី យុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច

ចែលរំលែក
photo 2024 04 22 21 39 25

ខេត្តកំពត ៖ នាថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពី យុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច ដឹកនាំដោយ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពត ដែលមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អភិបាលរងខេត្ត, អាជ្ញាធរផែនដី និងក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ។

ដីសម្បទានសង្គមកិច្ច ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ នៅខេត្តកំពតបានកំណត់ទីតាំង ចំនួន០២ ទីតាំងដូចខាងក្រោម៖

ទីតាំងទី១ ៖ តំបន់៣១៧ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក មានទំហំ ១ ៥៨៦ហិកតា ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់គោលដៅ សម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ទំហំ ១ ២៨៨ ហិកតា ។

ទីតាំងទី២៖ តំបន់ដំរីផង ស្ថិតក្នុងឃុំត្រពាំងខ្លាំង ស្រុកឈូក និងឃុំស្ទឹងកែវ ស្រុកទឹកឈូ សម្រាប់ធ្វើដីសម្បទានសង្គមកិច្ចដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដីចំនួន ៩០គ្រួសារ លើផ្ទៃ ២១៩ហិកតា៕

photo 2024 04 22 21 39 24photo 2024 04 22 21 39 25 2photo 2024 04 22 21 39 25photo 2024 04 22 21 39 26photo 2024 04 22 21 39 27photo 2024 04 22 21 39 28photo 2024 04 22 21 39 29photo 2024 04 22 21 39 30

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ