ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាថ្នាក់ជាតិ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៤ ក្រោមប្រធានបទ “បច្ចេកវិទ្យាឌីជីថល បង្កឱកាស សិក្សាពេញមួយជីវិត”

រាជធានីភ្នំពេញ÷ ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាថ្នាក់ជាតិ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៤ ក្រោមប្រធានបទ បច្ចេកវិទ្យាឌីជីថល បង្កឱកាស សិក្សាពេញមួយជីវិត ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារ សាន់ និងអូន រឺវើសាយ រាជធានីភ្នំពេញ។

 

គោលបំណងវេទិកា ថ្នាក់ជាតិលើកទី១ ស្តីពីការសិក្សាពេញមួយជីវិតមានដូចខាងក្រោម÷

 -រួមគ្នាជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ជួបពិភាក្សា ដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការ និងសកម្មភាពសំខាន់ៗលើ ការផ្តល់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កឱកាសសិក្សាពេញមួយជីវិត សម្រាប់ប្រជាជនទាំងអស់នៅប្រទេសកម្ពុជា ហើយផ្តោតលើ មធ្យោបាយ និងការអភិវឌ្ឍជំនាញអាចគាំទ្រដល់កំណើនសេដ្ឋ កិច្ច បង្កើតការងារ ការប្រកួតប្រជែងសហគ្រាស ការកាត់បន្ថយ ភាពក្រីក្រ និងបរិយាបន្នសង្គម។

-អាចជួយបង្កឱ្យមនុស្សបន្តអភិវឌ្ឍសមត្ថភាព បណ្តុះជំនាញ បង្កើន ជំនាញពេញមួយជីវិត ទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រកបអាជីព នេះជំរុញសន្ទុះកម្លាំងពលកម្មជំនាញដែលមានការវិវត្តឥត ឈប់ឈរ ដើម្បីបំពេញតម្រូវការទីផ្សារការងារ ហើយមានលក្ខណៈ គ្រប់ជ្រុងជ្រោយ មានឧត្តមប្រយោជន៍សម្រាប់សេដ្ឋកិច្ចប្រកបដោយ ថាមភាព និងការប្រកួតប្រជែង។

– សហការជាមួយភាគីពាក់ព័ន្ធ មកពីគ្រប់វិស័យដើម្បីបង្កើតចក្ខុវិស័យ និងវិធីសាស្ត្ររួមគ្នាអភវិឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃការសិក្សាពេញ មួយជីវិតនៅកម្ពុជា។

 

លទ្ធផលដែលរំពឹងទុក គឺការបង្កើតអនុសាសន៍ និងគោល ដៅរយៈពេល៥ឆ្នាំសម្រាប់ការរៀនពេញមួយជីវិតតាមប្រព័ន្ធទីជី ថលនៅកម្ពុជា ដែលរួមទាំងលទ្ធផលជាក់ដូចខាងក្រោម÷

– បង្កើតយុទ្ធសាស្ត្រជាតិសិក្សាពេញមួយជីវិត និងក្របខ័ណ្ឌ អភិបាលកិច្ច

– បង្កើនការចូលរួមរបស់មនុស្សពេញវ័យនៅក្នុងកម្មវិធីបណ្តុះបណ្តាល

– បង្កើតភាពជាដៃគូពហុភាគី ដើម្បីព្យាករណ៍ និងអភិវឌ្ឍជំនាញ

– បង្កើនចូលរៀនតាមថ្នាលសិក្សា និងស្រាវជ្រាវរកធនធាន ឯកសារ តាមប្រព័ន្ធអនឡាញ

– ផ្តល់សុពលភាព និងទទួលស្គាល់ការសិក្សាក្រៅប្រព័ន្ធ និងការ សិក្សាមិនផ្លូវការ

– ផ្តល់មគ្គុទេសក៍អាជីព និងសេវាកម្មគាំទ្រការសិក្សា

Share your thoughts