ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤  ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្ដម សុង សុផល អនុរដ្ឋលេខាធិការ និង ឯកឧត្ដម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីរវិស័យ លោក លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុបចំនួន ៦៥នាក់ ស្ត្រី ១៦នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

 

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ និងរបាយការណ៍ស្ដីពី វឌ្ឍនភាពការងារត្រីមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយ លោក ធីម សុធារ៉ា ប្រធានមន្ទីរ និង មតិស្វាគមន៍របស់ ឯកឧត្ដម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តរួចមក ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ បានអានរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ិន ចន្ថា បានផ្សព្វផ្សាយនូវអនុសាន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសថ្ងៃបិទសន្និបាត របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ ដែលពិធីនេះបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងពិធីបិទក្រោមអធិបតីភាពដ៏ឧត្ដុង្គឧត្តម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ