ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ផ្សព្វផ្សាយលទ្ធផលសន្និបាត និងបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ផ្សព្វផ្សាយលទ្ធផលសន្និបាត និងបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ និងមានការអញ្ជើញចូលរួមពីសំណាង ឯកឧត្ដម ស៊ី សួន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងលោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុងស្រុក លោកអភិបាល នៃគណៈអភិបាលក្រុងស្រុក លោកលោកស្រីប្រធានមន្ទីរវិស័យ លោកលោកស្រីប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ លោកលោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត លោកលោកស្រីមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុបចំនួន១២៨រូប។

 

ក្នុងគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយពីលទ្ធផលសកម្មភាបការងាររយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងកាលើកទិសដៅការងារបន្តឆ្នាំ២០២៤។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានក៏បានផ្សព្វផ្សាយបន្ថែមនូវអនុសាន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំង១៣ចំណុចដែលបាលើកឡើងក្នុងឱកាសថ្ងៃបិទសន្និបាត របស់ក្រសួងអភវិឌ្ឍន៍ជនបទនាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤។

 

កិច្ចប្រជុំផ្សព្វផ្សាយនេះបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងបរិយាកាស្និទ្ធស្នាលបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ