លោកជំទាវ ឡាច សាម៉ន ដឹកនាំក្រុមការងារយេនឌ័រ សហការជាមួយនាយកដ្ឋានជនជាតិភាគតិច បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបទស្សនៈយេនឌ័រក្នុងសហគមន៍ជនជាតិដើមភាគតិច ខេត្តកំពង់ធំ
- ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារនាយកដ្ឋានរៀបកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយលោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ ក៏បានធ្វើការផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបទស្សនៈយេនឌ័រក្នុងសហគមន៍ជនជាតិដើមភាគតិច នៅសហគមន៍ជនជាតិដើមភាគតិច កួយ ភូមិគគីរ និងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានសមាភាពចូលរួមពីក្រុមការងារនាយកដ្ឋានជនជាតិភាគតិច ក្រុមការងារយេនឌ័រ លោប្រធានការិយាល័យជំនាញរបស់មន្ទីរ លោកនាយករងរដ្ឋបាលសាលាស្រុកប្រាសាទបល្ល័ង្ក លោកមេឃុំសាលាវិស័យ លោលមេភូមិគគីរ ការចូលរួមសហការពីអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បងប្អូនជាជនជាតិកួយ សរុបចំនួន ១៧៨នាក់/ស្រី ១៣០នាក់។។
គោលបំណងចម្បងនៃការចូលរួមនេះ ដើម្បីស្វែងយល់អំពីការស្រុះស្រួលឆន្ទៈរបស់សមាជិកសហគមន៍ និងដើម្បីឲ្យបងប្អូនជនជាតិដើមភាគតិចបានស្វែងយល់អំពីទស្សនៈយេនឌ័រ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖
-បងប្អូនជនជាតិដើមភាគតិចទាំង ២ភូមិ បានស្រុះស្រួល និងឯកភាពគ្នាថាខ្លួនពិតជាជនជាតិដើមភាគតិច កួយ
-បងប្អូនជនជាតិដើមភាគតិចទាំង ២ភូមិ បានស្រុះស្រួលគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច
-បងប្អូនជនជាតិដើមភាគតិចទាំង ២ភូមិ បាន យល់ដឹងអំពីការស្មើភាពគ្នារវាងបុរស និងស្រ្តី
-បងប្អូនជនជាតិដើមភាគតិចទាំង ២ភូមិ បាន យល់ដឹងអំពើយេនឌ័រ អនុសញ្ញាលុបបំបាត់នូវទម្រង់ទាំងឡាយនៃការរើសអើងនារីភេទ(ស៊ីដរ) និងការកាត់បន្ថយអំពើហឹង្សានៅក្នុងសហគមន៍ជនជាតិដើមភាគតិច៕