![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 9 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលស្រុកកៀនស្វាយ បានរៀបចំប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ)
- ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
![មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលស្រុកកៀនស្វាយ បានរៀបចំប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ) 2 photo 2024 03 12 15 19 55](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-12_15-19-55-1000x750.jpg)
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំ ថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលស្រុកកៀនស្វាយ បានរៀបចំប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ)ក្រោមអធិបតីភាព លោក សុស សុវណ្ណនី អនុប្រធានមន្ទីរ តំណាងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក វ៉ាត រិទ្ធិ អភិបាលរងស្រុកលើកដែក និងលោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកកៀនស្វាយ ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងមន្រ្ដី ការិយាល័យ លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រី មេឃុំទាំង ០៧ឃុំ ក្នុងស្រុកលើកដែក និងលោក លោកស្រីមេឃុំទាំង៨ឃុំ ក្នុងស្រុកកៀនស្វាយ និងភាគីពាក់ព័ន្ធសរុប ៣៦ នាក់ ស្រី ៦នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ដែលបាត់បង់ សមាភាពដោយសារការលាឈប់ ចាស់ជរា ផ្លាស់ប្តូរទីលំនៅ និងទទួលមរណៈភាពជាដើម។
ជាលទ្ធផលកិច្ចប្រជុំនេះមានការចូលរួមសហការគាំទ្រពីរដ្ឋបាលស្រុកយ៉ាងពេញទំហឹង ជាពិសេសលោក លោកស្រីមេឃុំ បានរៀបចំផែនការជ្រើសរើសសមាសភាពថ្មីទៅបំពេញបន្ថែមសមាសភាពគណកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ)ដែលបានបង់សមាសភាពដើម្បីពង្រឹងប្រសិទ្ធភាពការងារ។