ឯកឧត្តម ទ្រី មេង អញ្ជើញជាអធិបតីក្នុងពិធីបើកអង្គវិបស្សនាក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ នៅរមណីយដ្ឋានមុនីឥស្សារា នៅខេត្តកំពត
- ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពត៖ នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN) ដោយមានការចូលរួមឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក ឃួច លីននី អគ្គនាយករងបច្ចេកទេស ឯកឧត្តម ស្រិុន ពុទ្ឋី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ចុះធ្វើទស្សនកិច្ចស្ថានីយផលិតទឹកស្អាតពីបរិយាកាសសហគមន៍ និងកន្លែងទីផ្សារអនាម័យ នៅភូមិស្រកានាគ ឃុំតាកែន និងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត និងចូលរួមជាអធិបតីក្នុងពិធីបើកអង្គវិបស្សនាក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN RETREAT) នៅរមណីយដ្ឋានមុនីឥស្សារា ទីរួមខេត្តកំពត ដោយមានអ្នកចូលរួមសរុបចំនួន ៧៧ នាក់។
គោលបំណង នៃអង្គវិបស្សនានេះ គឺ
១. ដកស្រង់បទពិសោធន៍អំពីការគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ
២. ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសមាជិក WATSAN ឱ្យកាន់តែប្រសើរឡើង
៣. ពិនិត្យមើលវឌ្ឍនភាពការងារឆ្នាំ ២០២៣ របស់អនុក្រុមទាំងបី អនុក្រុមការងារផ្គត់ផ្គង់ទឹកជនបទ អនុក្រុមការងារអនាម័យជនបទ និងអនុក្រុមការងារអាហារូបត្ថម្ភ៕