មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី រៀបចំស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចថ្មូន

ចែលរំលែក

ខេត្តមណ្ឌលគិរី៖ នាថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានរៀបចំស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចថ្មូន ក្រោមអធិបតីភាពឯកឧត្តម ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ស្តើង ផល្លា អភិបាលរងនៃគណៈអភិបាលស្រុក, លោកអធិការស្រុក,លោកមេឃុំ មេភូមិ និងប្រជាសហគមន៍ជនជាតិថ្មូនជាង ១០០នាក់។ ក្នុងពិធីនេះប្រកបដោយបរិយាកាសយ៉ាងរីករាយ។

 

ពិធីស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចថ្មូនដែលរស់នៅក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នេះ ត្រូវបានរៀបចំឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានគោលបំណងបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំនីតិវិធីដើម្បីសម្របសម្រួល លើឯកសារនានាជូនសហគមន៍ឱ្យងាយស្រួល និងឆាប់រហ័ស៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ