ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
១១ ម៉ោងមុន ថ្ងៃទី២២ ខែមេសា ២០២៥
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ច័ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ កុម្ភៈ ២០២៤ ឯកឧត្ដម សួន សិរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមអមដំណើរដោយលោកស្រី នួន មុន្នីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃជាក់ស្តែងលើបញ្ហាប្រឈមមួយចំនួន ដើម្បីរកដំណោះស្រាយពាក់ព័ន្ធនឹងដំណើរការប្រកាសទទួលស្គាល់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចព្នង នៅភូមិរយ៉លើ និងភូមិមេមុំ ឃុំមេមុំ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕