លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ DBST ចំនួន ២ខ្សែ ប្រវែង៣១,៨គីឡូម៉ែត្រ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
- ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ម៉ោង ៤:៣០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ៖ នាថ្ងៃអាទិត្យ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានអមដំណើរ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ DBST ចំនួន ២ខ្សែ ប្រវែង៣១,៨គីឡូម៉ែត្រ របស់គម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក (World Bank) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ រួមមានដូចខាងក្រោម ៖
កម្មវិធីនេះធ្វើឡើងនៅក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅងតាមដងផ្លូវប្រមាណជាង ៤០០នាក់។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ពីសំណាក់លោក អាន ស៊ីណា ប្រធានមន្ទីរ រួចមក លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ បានមានប្រសាសន៍កោតសរសើរដល់ លោកប្រធានមន្ទីរ ដែលបានខិតខំប្រឹងប្រែង និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងចូលរូមត្រេកអជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបាននូវ សមិទ្ធផលដ៏វិសេសវិសាល នេះផងដែរ។
ខ្សែផ្លូវនេះនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៥ ខាងមុខនេះ៕