លោក ធីម សុធារ៉ា បានចុះពិនិត្យមើលពីវឌ្ឍនភាពគម្រោងស្តារផ្លូវក្រាលល្បាយក្រួសមួយខ្សែដែលរងគ្រោះដោយគ្រោះទឹកជំនន់ ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ដោយមានការការចូលរួមដំណើរដោយលោក និន ស៊ីណាត អនុប្រធានមន្ទីរ  និងមន្ត្រីបច្ចេកទេសផ្លូវជនបទរបស់មន្ទីរ បានចុះត្រួតពិនិត្យមើលពីវឌ្ឍនភាពគម្រោងស្តារផ្លូវក្រាលល្បាយក្រួសមួយខ្សែដែលរងគ្រោះដោយគ្រោះទឹកជំនន់ ឆ្នាំ២០២៣  ស្ថិតក្នុងភូមិសាស្រ្ត ផ្លូវពី ភូមិស្ទឹង ភូមិកំពង់រកា ភូមិដំរីស ក្នុងស្រុកកណ្ដៀង មានប្រវែង ៧ ២០០ ម៉ែត្រដែលមានពីរកំណាត់គឺ៖

-កំណាត់ទី១មាន ប្រវែង ៤ ៩០០ម៉ែត្រ

-និងកំណាត់ទី២ ប្រវែង ២ ៣០០ម៉ែត្រ

គួរបញ្ជាក់ថា ខ្សែផ្លូវនេះមានសំណង់រំដោះទឹក ៥កន្លែងគឺ មានលូប្រអប់ ១កន្លែង លូមូលភ្លោះ ១កន្លែង និងលូមូលទោល ៣កន្លែង ដែលកំពុងស្ថាបនាដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។

ជាលទ្ធផលសម្រេច ៨៥% ដោយបានពង្រីកតួផ្លូវ  លើកកូដដីស សាងសង់សំណង់លូទាំង ៥កន្លែងរួចរាល់ជាស្ថាពរ ហើយបានក្រាលក្រួសក្រហមប្រវែង ៦ ៤០០ម៉ែត្រ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ