
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
៣ នាទីមុន ថ្ងៃទី៨ ខែឧសភា ២០២៥
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យសកម្មភាពជួយកែសម្រួលផ្លូវមួយខ្សែ ប្រវែង ១៨០០ម ក្រោមការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
ការចុះត្រួតពិនិត្យនេះ មានការអញ្ជើញចូលរួម មន្ត្រីមន្ទីរ លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក តាំង ប៊ុនទត ដោយមេឃុំជ្រៃបាក់ និងលោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋភូមិព្រៃកោះ។
គួរបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែរនេះ ត្រូវបានកែសម្អស្របតាមសំណូមពររបស់ ប្រជាពលរដ្ឋមកឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ ក្រោមថវិកាឧបត្ថម្ភរបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទផ្ទាល់។