![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 8 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
លោក សន ធឿន ដឹកនាំមន្រ្តីបច្ចេកទេសរបស់អង្គភាពអនុវត្តគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសង្គមបរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់ នៅទីតាំងស្ពាន៣កន្លែង ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ និងស្រុកកោះសូទិន
- ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១:០០ ល្ងាច
- សកម្មភាពក្រសួង
![លោក សន ធឿន ដឹកនាំមន្រ្តីបច្ចេកទេសរបស់អង្គភាពអនុវត្តគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសង្គមបរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់ នៅទីតាំងស្ពាន៣កន្លែង ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ និងស្រុកកោះសូទិន 2 photo 2023 11 15 19 04 34](https://www.mrd.gov.kh/wp-content/uploads/2023/11/photo_2023-11-15_19-04-34-1000x750.jpg)
ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃពុធ៣កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សន ធឿន ប្រធានគ្រប់គ្រងគម្រោង បានដឹកនាំមន្រ្តីបច្ចេកទេសរបស់អង្គភាពអនុវត្តគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ ក្រោមថវិកាហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ សហការជាមួយក្រុមការងារសុវត្ថិភាពបរិស្ថាន និងសង្គម លោកអភិបាលស្រុក និងលោកមេឃុំពាក់ព័ន្ធ សរុបចំនួន១១រូប ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារសង្គមបរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់ នៅទីតាំងស្ពាន៣កន្លែង ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន ខេត្តកំពង់ចាម។
គោលបំណងចំនួន២ ដូចខាងក្រោម៖
ទី១. ដើម្បីត្រួតពិនិត្យ គោលការណ៍សុវត្ថិភាពបរិស្ថាន និង សុវត្ថិភាពផ្លូវថ្នល់
ទី២. ពិនិត្យកន្លែងស្នាក់នៅរបស់កម្មករប្រចាំថ្ងៃ។
ជាលទ្ធផល ៖
– ភាគីក្រុមហ៊ុនបានរៀបចំបន្ទប់ទឹកដាច់ដោយឡែងរវាងបុរស និងស្ត្រី
– ភាគីក្រុមហ៊ុនបានរៀបចំធ្វើផ្លូវវៀងបណ្តោះអាសន្នសម្រាប់អ្នកធ្វើដំណើរ ដោយពុំចាំបាច់ឆ្លងទូដរដូចមុន
– បានបំពេញទម្រង់វាយតម្លៃស្តីពីវឌ្ឍនភាពនៃគោលការណ៍សុវត្ថិភាព និងបរិស្ថានសង្គមប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣៕