ឯកឧត្តម ជាម ហ៊ីម អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅខេត្តកំពង់ចាម

ចែលរំលែក
photo 2023 11 05 17 46 45

ខេត្តកំពង់ចាម៖  នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគាររដ្ឋបាលខេត្តកំពង់ចាម ក្រុមការងារបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពជនបទ បានរៀបចំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)  ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ហង់ ហ៊ីប៊ុណ្ណា តំណាងអង្គការភ្លែនអន្តរជាតិ។ អញ្ជើញចូលរួមជាសមាជិកនៃកិច្ចប្រជុំនេះផងដែរមាន តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុង ស្រុកទំាង១០ ក្នុងខេត្ត សរុបចំនួន ៣៧នាក់ ស្រី០៨នាក់ ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងមានគោលបំណងដូចខាងក្រោម៖

– ពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល និងបញ្ហាប្រឈមពាក់ ព័ន្ធការងារ ODF ក្នុងខេត្ត

– កំណត់គោលដៅ និងយុទ្ធសាស្រ្តសម្រេចឱ្យបានស្ថានភាព ODF ខេត្ត មុនបំណាច់ឆ្នំា២០២៣

– បង្ហាញពីសូចនាករ ODF តាមគោលការណ៍ណែនាំស្តីពី ការផ្ទៀងផ្ទាត់ ODF ដល់ថ្នាក់ដឹកនំាខេត្ត ក្រុង ស្រុក និងតួអង្គពាក់ព័ន្ធ(PWG)ក្នុងការជំរុញឱ្យខេត្តសម្រេចបាន ODF

ជាលទ្ធផល កិច្ចប្រជុំសម្រេចបានដូចខាងក្រោម៖

១. បានធ្វើបទបង្ហាញពីសូចនាករ ODF តាមគោលការណ៍ណែនំា និងពិនិត្យកំណត់គោលដៅ ODF ខេត្តកំពង់ចាមឡើងវិញដើម្បីសម្រេចបាននៅដំណាច់ឆ្នំា២០២៣។

២. ពិភាក្សាលើបញ្ហាប្រឈម និងបានកំណត់ដំណោះស្រាយដែលដឹកនំាដោយប្រធាន PWG។

៣. ក្រុងកំពង់ចាម ស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ គ្រោងនឹងចុះផ្ទៀងផ្ទាត់នៅក្នុងខែធ្នូខាងមុខនេះ។

photo 2023 11 05 17 46 45

photo 2023 11 02 16 09 24

photo 2023 11 05 17 47 05photo 2023 11 05 17 47 01photo 2023 11 05 17 46 57

photo 2023 11 05 17 47 09

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ