ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានចូលរួមចែកអំណោយជាសម្ភារៈទឹកស្អាត និងអនាម័យ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្ដបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារទឹកស្អាត និងអនាម័យជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក លោក កែវ ឆាយ  អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត តំណាង លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ និងបានចុះសហការជាមួយលោកអភិបាលរងស្រុកមង្គលបូរី  លោកអភិបាលរងក្រុងសិរីសោភ័ណ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោក លោកស្រីក្រុមប្រឹក្សាឃុំបត់ត្រង់ លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ព្រះពន្លា បានចុះចែកជាសម្ភារទឹកស្អាត និងអនាម័យ ដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ដែលត្រូវបានជំលៀសមកកាន់ទីទួលសុវត្ថិភាពចំនួន៣ទីតាំងរួមមាន៖

១.ទីទួលសុវត្ថិភាពបេនឡានថ្មី សង្កាត់ព្រះពន្លា គ្រួសារសរុប ចំនួន៥៥គ្រួសារ មនុស្សរាយសរុបចំនួន ២៥០នាក់ ស្ត្រី១២៩នាក់ និងកុមារ៩២នាក់

២.ទីទួលសុវត្ថិភាពផ្លូវវាងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី មានគ្រួសារ ចំនួន១៣៦គ្រួសារ មនុស្សរាយសរុបចំនួន ៤១៥នាក់ ស្ត្រី២១៤នាក់ និងកុមារ៧១នាក់

៣. ទីទួលសុវត្ថិភាពតារាងបាល់ភូមិសែសិន គ្រួសារសរុបចំនួន៣៥គ្រួសារ មនុស្សរាយសរុបចំនួន១៣០នាក់ ស្រ្តី៧១នាក់។

ទីទួលសុវត្ថិភាពទាំង៣ទីតាំងនេះ មានគ្រួសារដែលត្រូវជំលៀសមកចំនួន  ២២៦គ្រួសារ  មានមនុស្សរាយ៧៩៥នាក់ ស្ត្រី៤១៤នាក់ និងកុមារ១៦៣នាក់។

ចំពោះសម្ភារសំខាន់ៗដែលត្រូវបានចែកជូនបន្ទាន់មានចំនួន ៧មុខ រួមមានដូចខាងក្រោម៖

១.ធុងចម្រោះទឹកសេរ៉ាមិចរូបទន្សាយ

២.ធុងជ័រយួរចំណុះ២០លីត្រ

៣.ប៊ីដុងជ័រចំណុះ២០លីត្រ

៤.ថ្នាំម្សៅកញ្ចប់ក្លរ៉ាមីន

៥.សាប៊ូដុំលាងសម្អាតដៃ

៦.សាប៊ូម្សៅបោកគក់ខោអាវ

៧. សំឡីអនាម័យ, និងខិតប័ណ្ណអនាម័យ/វិធីប្រើប្រាស់-ថែទាំផ្សេងៗមួយចំនួនទៀត។

សម្ភារៈទាំង៧មុខនឹងបម្រើផលប្រយោជន៍បណ្ដោះអាសន្នដល់បងប្អូនគ្រួសារដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងដែលមានជំលៀសមកទីទួលសុវត្ថិភាព និងជួយបង្ការជម្ងឺឆ្លងផ្សេងៗដែលបណ្ដាលមកការប្រើប្រាស់ទឹកមិនស្អាត និងសម្ភាអនាម័យមិនស្អាត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ