រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូទៅចូលរួមប្រជុំ ឆ្លងខ្លឹមសារ​ និងរបៀបតុបតែងប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2023 10 18 17 09 59 4

រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំប្រទីប របស់ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយ​គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ​ ដេីម្បីឆ្លងខ្លឹមសារ​ និងការតុបតែងប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

គួរបញ្ជាក់ផងដែរថា​ ឆ្នាំ២០២៣​ នេះក្រសួងអភិវឌ្ឍន៍ជនបទ​ បានសម្រេចឱ្យមានការរៀបចំប្រទីប ដេីម្បីចូលរួមបង្ហាញពីសមិទ្ធផល និងសក្ដានុពលវិស័យអភិវឌ្ឍន៍ជនបទ  ក្នុងពីធីបុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ៕

photo 2023 10 18 17 09 59photo 2023 10 18 17 09 59 2photo 2023 10 18 17 09 59 3photo 2023 10 18 17 09 59 4

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ