លោក អៀម អឿន បានចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ស្រុក DWG ស្ដីពីទឹកស្អាត និងអនាម័យ នៅសាលាស្រុកអូរយ៉ាដាវ និងស្រុកបរកែវ ខេត្តរតនគិរី
- ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ២:២៣ ល្ងាច
- សកម្មភាពក្រសួង
ខេត្តរតនគិរី៖ នៅថ្ងៃអង្គារ១១រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក អៀម អឿន ប្រធានមន្ទីរអភិជនបទ និងសហការី បានចូលរួមប្រជុំក្រុមការងារថ្នាក់ស្រុក DWG ស្ដីពីទឹកស្អាត និងអនាម័យ នៅសាលាស្រុកអូរយ៉ាដាវ និងនៅស្រុកបរកែវ ក្រោមអធិបតីភាព ឯកឧត្ដម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធាន PWG និងមានសមាសភាពចូលរួមក្នុងស្រុកអូយ៉ាដាវមាន៖
- លោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាវ
- មេឃុំ និងស្មៀនឃុំទាំង៧
- និងក្រុមការងារ DWG ទាំងអស់ សរុប 23 រូប
គោលបំណងនៃកិច្ចប្រជុំ ដើម្បីស្វែងយល់នូវវឌ្ឍនភាពទឹកស្អាត និងអនាម័យតាមឃុំ និងសិក្សាអំពី បញ្ហា ការប្រឈម និងដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត
ឯកឧត្ដមប្រធានអង្គប្រជុំបានដាក់ចេញនូវទិសដៅសម្រាប់ស្រុកអូរយ៉ាដាវ រួមមាន៖
1- ស្រុកត្រូវ ចេញសេចក្ដីសម្រេចមួយ បែងចែកតួនាទីភារកិច្ចទទួលខុសត្រូវរបស់អភិបាលរងស្រុក ទទួលខុសត្រូវតាមឃុំ និង ចម្លងជូនមក លេខាធិការរដ្ឋានខេត្ត PWGs
2- ឃុំបែងចែកក្រុមបឹក្សារបស់ខ្លួនទទួលខុសត្រូវតាមភូមិ
3- ស្រុក ឃុំ ភូមិ ត្រូវណែនាំ ពន្យល់ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអំពីអនាម័យ និងការសាងសង់បង្គន់
4- ស្នើរអោយស្រុកគិតគូ រកដីបំរុង ក្នុងភូមិ ឃុំ និង សម្រាប់ទីតាំងចាក់សម្រាម
5- ស្នើរ អោយមានជនបង្គោលក្នុងភូមិ សំអាត តាមទីសាធារណៈ វត្តអារាម សាលារៀន តាមដងផ្លូវ និងទីសាធារណផ្សេងៗ
6- ស្នើរ អោយមានរបាយការណ៍ច្បាស់លាស់អំពីទឹកស្អាត និងអនាម័យតាមភូមិ ឃុំ ស្រុក សម្រាប់ធ្វើផែនការ និងដាក់ចេញនៅទិសដៅសម្រាប់ជំរុញអោយទាន់ផែនការ ODF ថ្នាក់ជាតិ និងខេត្ត
នាពេលរសៀល ឯកឧត្តមបានបន្តទៅសាលាស្រុកបរកែវ ដែលមានសមាសភាពចូលរួមក្នុងស្រុកបរកែវ មាន៖
- លោក កង សារឿន អភិបាលស្រុកបរកែវ
- លោក លោកស្រី មេឃុំទាំង 6
- សមាសភាព DWGទាំងអស់ សរុប 20 នាក់
ឯកឧត្ដមប្រធានអង្គប្រជុំបានដាក់ចេញនូវទិសដៅសម្រាប់ស្រុកបរកែវ រួមមាន៖
1- ស្នើអភិបាលស្រុក រៀបចំក្រុមការងារ ចាត់អោយ អភិបាលរងសុកទាំងអស់ ទទួលបន្ទុកតាមឃុំ
2- មេឃុំទាំង 6 រៀបចំ និងអញ្ជើញក្រុមប្រឹក្សាទាំងអស់ ប្រជុំចែក គ្នាចុះតាមភូមិ
3- ស្រុក មេឃុំ ត្រូវរៀបចំកម្មវិធីសំអាត តាម សាលារៀន មណ្ឌលសុខភាព វត្តអារាម តាមដងផ្លូវសាធារណ: ដោយកំណត់យកថ្ងៃណាមួយជារៀងរាល់សប្ដាហ៍
4- មន្ទីរត្រូវសហការជាមួយភូមិ ឃុំ ស្រុកយកទិន្ន័យអំពីទីស្អាតនិងអនាម័យ អោយបានច្បាស់
5- ស្នើអភិបាលពិនិត្យមើល អាទិភាពរកទីតាំងដើម្បីចាក់សំរាម ដូចគ្នានេះដែរ ឃុំក៏ត្រូវរកទីតាំង ចាក់សំរាមដែរ