ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំពៅលូន​ ​បានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង លើផ្លូវជនបទ ១ខ្សែ ប្រវែង​​ ២០គីឡូម៉ែត្រ ក្នុងភូមិសាស្រ្ត ស្រុកសំពៅលូន ខេត្តបាត់ដំបង​។

ចែលរំលែក

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​បានដឹកនាំក្រុមការងារបច្ចេកទេសរបស់មន្ទីរជំនាញ​និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង លើផ្លូវជនបទ ១ខ្សែ ប្រវែង​​​ ២០គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង​​ ដោយមានការរួមដំណើរដោយ​ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង​ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងលោក ខៃ​ សូដារ អនុប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង ព្រមទាំងលោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូនផងដែរ។

ស្ថានភាព៖ ផ្លូវជនបទ ១ខ្សែនេះ មានប្រវែង​ ២០ គីឡូម៉ែត្រ​​​ ត្រូវបានជួសជុលកែលម្អដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង​ ១លើករួចមកហើយនៅពាក់កណ្តាលឆ្នាំ២០២៣ ប៉ុន្តែបច្ចុប្បន្នត្រូវបានរងការខូចខាតដោយជំនន់ទឹកភ្លៀង​ ​​​សរុបប្រមាណ៦០ភាគរយនៃខ្សែផ្លូវ។

ជាលទ្ធផល៖ ឯកឧត្តម​បណ្ឌិត​ សៅ​ ជីវ័ន្ត​ បានជំរុញនិងគាំទ្រការបន្តដាក់បញ្ចូលផ្លូវ១ខ្សែនេះទៅក្នុងគម្រោងជួសជុលថែទាំឆ្នាំ២០២៤​ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដែលគ្រោងនឹងបន្ថែមលូជាច្រើនកន្លែង​​ ដើម្បីដោះស្រាយបញ្ហាទឹកហូរច្រោះផ្លូវ​ និងគ្រោងជួសជុលក្នុងដើមឆ្នាំ២០២៤នេះ​ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកសិផលទៅទីផ្សារសហគមន៍​ របស់ប្រជាពលរដ្ឋក្នុងតំបន់នោះឲ្យបានឆាប់រហ័ស។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ