មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បើកវគ្គផ្សព្វផ្សាយស្តីពី ការប្រើប្រាស់ និងបរិភោគទឹកស្អាតដោយសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ចែលរំលែក

ខេត្តព្រះសីហនុ : ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ូ ច័ន្ទភិរុណ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះបើកវគ្គផ្សព្វផ្សាយស្តីពី ការប្រើប្រាស់ និងបរិភោគទឹកស្អាតដោយសុវត្ថិភាព ដែលធ្វើឡើងនៅសាលាឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

 

វគ្គផ្សព្វផ្សាយនេះបានការចូលរួមពីសំណាក់លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងភូមិទាំង៣ នៃឃុំអូរបាក់រទេះ សរុបចំនួន៣៧នាក់ (ស្រី៦នាក់)  ក្នុងគោលបំណង ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងអំពីការប្រើប្រាស់ទឹក និងការបរិភោគទឹកស្អាតប្រកបដោយសុវត្ថិភាព និងធានាបានថាប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ ទទួលបានទឹកដែលមានសុវត្ថិភាពគ្រប់ពេល និងគ្រប់ទីកន្លែង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ