លោក ទូច ស៊ីផាត បានរៀបចំកិច្ចប្រជុំជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ដើម្បីផ្ដល់ព័ត៌មានពីគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)
២១ ម៉ោងមុន ថ្ងៃទី១៩ ខែមករា ២០២៥
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញផ្តល់បទសម្ភាស និងពិភាក្សាគម្រោងសិក្សាស្រាវជ្រាវស្តីពី យេនឌ័រ ជីវភាពរស់នៅ និងការប្រែប្រួលអាកាសធាតុ ជាមួយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ។
ការសិក្សាស្រាវជ្រាវនេះ ខាង CDRI នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយអ្នកពាក់ព័ន្ធនៅពេលខាងមុខ៕