![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 8 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តម លឹម អុីវ អនុរដ្ឋលេខាធិការ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំ លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋាន បានចុះពិនិត្យស្ថានភាពផ្លូវ
- ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១:១២ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តម លឹម អុីវ អនុរដ្ឋលេខាធិការ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំ លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋាន បានចុះពិនិត្យស្ថានភាពផ្លូវ 2 photo 2023 09 22 16 13 57](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-22_16-13-57-1000x750.jpg)
ខេត្តក្រចេះ៖ នាថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តម លឹម អុីវ អនុរដ្ឋលេខាធិការ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំ លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋាន បានចុះពិនិត្យស្ថានភាពផ្លូវ ចំនួន២ខ្សែរួមមាន៖
១.ចុះពិនិត្យ ផ្លូវជនបទ១ខ្សែលិចដោយទឹកជំនន់ទន្លេមេគង្គ ដែលបានលិច ១.៤០គម លើផ្លូវប្រវែងសរុប ៧.២០គម ស្ថិតក្នុងភូមិម្រើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ផ្លូវនេះ នឹងត្រូវកែលម្អទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST បានស្ថិតនៅក្នុងគម្រោង Road Connectivity Improvement Project (RCIP)
២.បន្ទាប់មកចុះពិនិត្យ ការជួសជុលបន្ទាន់ផ្លូវភូមិបារ៉ាយ ភូមិគ្រួត ឃុំកំពង់ចាម ស្រុកសំបូរ ប្រវែង២.៩០គម ដែលហូរច្រោះដាច់តួផ្លូវ និងកម្រាលក្រួសក្រហមដោយ ជំនន់ទឹកភ្លៀង។ កំណាត់នៃផ្លូវនេះជាផ្នែក នៃកំណាត់ផ្លូវពី ស្រុកព្រែកប្រសព្វ ទៅព្រំប្រទល់ខេត្តស្ទឹងត្រែង។