![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 8 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
លោក សួន សុវន្ដារ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារអភិវឌ្ឍន៍ជនជាតិភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិច
- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៣:៥២ ល្ងាច
- សកម្មភាពក្រសួង
![លោក សួន សុវន្ដារ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារអភិវឌ្ឍន៍ជនជាតិភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិច 2 photo 2023 09 07 13 35 21](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-07_13-35-21-1000x750.jpg)
ខេត្ដបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ លោក សួន សុវន្ដារ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារអភិវឌ្ឍន៍ជនជាតិភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិច ៩ សីហា លើកទី២៩ និងលើកទី១៩ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ និងលោក លោកស្រីមេភូមិ និងប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិជ្រាប់ចាស់ និងភូមិជ្រាប់ថ្មី ក្នុង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សរុបចំនួន ៩នាក់។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណង ដើម្បីបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំថ្ងៃប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិច ៩ សីហា លើកទី២៩ និងលើកទី១៩ នៅកម្ពុជា ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕